កម្មវិធីបណ្តុះបណ្តាលការចម្អិនម្ហូបខ្មែរដោយឥតគិតថ្លៃដល់ប្រជាជនមូលដ្ឋានស្រុកប្រាសាទបាគង-Free Khmer Culinary Training Program for Local Youth

កម្មវិធីបណ្តុះបណ្តាលការចម្អិនម្ហូបខ្មែរដោយឥតគិតថ្លៃដល់ប្រជាជនមូលដ្ឋានស្រុកប្រាសាទបាគង-Free Khmer Culinary Training Program for Local Youth

យុវជនខ្មែរ គួរចេះចម្អិនម្ហូបខ្មែរ-Every Cambodian Youth Should Know How to Cook Khmer Food

22 Sep 2026 0 Comments
English Below:
កម្មវិធីបណ្តុះបណ្តាលការចម្អិនម្ហូបខ្មែរដោយឥតគិតថ្លៃដល់ប្រជាជនមូលដ្ឋានស្រុកប្រាសាទបាគង

សកម្មភាពសង្គមរបស់ Cambodia Home Culinary

«យុវជនខ្មែរ គួរចេះចម្អិនម្ហូបខ្មែរ»

Cambodia Home Culinary (CHC) ជឿជាក់ថា ម្ហូបខ្មែរ មិនមែនជាអាហារសម្រាប់បរិភោគតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណ វប្បធម៌ ប្រវត្តិសាស្ត្រ និងមរតករស់របស់ប្រជាជនកម្ពុជា។ ដើម្បីចូលរួមថែរក្សា និងបន្តមរតកម្ហូបខ្មែរទៅកាន់ជំនាន់ក្រោយ Cambodia Home Culinary បានបង្កើត កម្មវិធីបណ្តុះបណ្តាលការចម្អិនម្ហូបខ្មែរដោយឥតគិតថ្លៃសម្រាប់យុវជន ជាសកម្មភាពសង្គមរបស់ខ្លួន។

កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសដល់យុវជនកម្ពុជា ជាពិសេសយុវជនដែលមានចំណាប់អារម្មណ៍លើម្ហូបអាហារ ចម្អិនម្ហូប និងវិស័យបដិសណ្ឋារកិច្ច ឱ្យទទួលបានចំណេះដឹង និងជំនាញជាក់ស្តែងក្នុងការរៀបចំ និងចម្អិនម្ហូបខ្មែរ។

តាមរយៈការបណ្តុះបណ្តាល យុវជននឹងរៀនអំពី ការជ្រើសរើសគ្រឿងផ្សំ ការរៀបចំគ្រឿង ក្បួន និងបច្ចេកទេសចម្អិនម្ហូបខ្មែរ អនាម័យ និងសុវត្ថិភាពចំណីអាហារ ការរៀបចំម្ហូបឱ្យមានសោភ័ណភាព ព្រមទាំងការយល់ដឹងអំពីប្រភពដើម និងតម្លៃវប្បធម៌ដែលមាននៅក្នុងម្ហូបខ្មែរ។

CHC មិនមានបំណងត្រឹមតែបង្រៀនយុវជនឱ្យ «ចេះធ្វើម្ហូប» ប៉ុណ្ណោះទេ ប៉ុន្តែចង់បង្កើតយុវជនជំនាន់ថ្មីដែលអាច ចម្អិន យល់ពីតម្លៃ និងមានមោទនភាពចំពោះម្ហូបខ្មែរ ហើយអាចយកជំនាញនេះទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ បង្កើតមុខរបរ ចូលរួមក្នុងវិស័យទេសចរណ៍ និងបន្តចែករំលែកចំណេះដឹងទៅកាន់គ្រួសារ និងសហគមន៍។

បេសកកម្មសង្គម

«យុវជនខ្មែរ គួរចេះចម្អិនម្ហូបខ្មែរ»

យើងជឿថា ប្រសិនបើយុវជនខ្មែរមួយជំនាន់មានចំណេះដឹង និងជំនាញក្នុងការចម្អិនម្ហូបខ្មែរ នោះមរតកម្ហូបខ្មែរនឹងមានអ្នកបន្តថែរក្សា និងអភិវឌ្ឍទៅមុខ។

ដូច្នេះ Cambodia Home Culinary ប្តេជ្ញាបង្កើតឱកាសសិក្សាដែលអាចចូលដំណើរការបានសម្រាប់យុវជន តាមរយៈការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ការអនុវត្តជាក់ស្តែង និងការចែករំលែកចំណេះដឹង ដើម្បីឱ្យ ម្ហូបខ្មែរ នៅតែរស់នៅក្នុងផ្ទះខ្មែរ ក្នុងដៃយុវជនខ្មែរ និងបន្តទៅកាន់ជំនាន់ក្រោយ។

Free Khmer Culinary Training Program for Local Youth

A Social Initiative of Cambodia Home Culinary

“Every Cambodian Youth Should Know How to Cook Khmer Food.”

Cambodia Home Culinary (CHC) believes that Khmer cuisine is more than just food. It is an important part of Cambodia’s identity, culture, history, and living heritage. To contribute to preserving and passing Khmer culinary heritage on to future generations, Cambodia Home Culinary has established a free Khmer culinary training program for youth as part of its social initiatives.

The program aims to provide Cambodian youth, particularly those interested in food, cooking, and hospitality, with practical knowledge and skills in preparing and cooking Khmer dishes.

Through the training, participants will learn about ingredient selection, preparation techniques, traditional Khmer cooking methods, food hygiene and safety, and food presentation, as well as the origins and cultural values associated with Khmer cuisine.

CHC’s goal is not only to teach young people how to cook, but also to nurture a new generation who can cook, understand, and take pride in Khmer cuisine. These skills can be applied in their daily lives, used to create employment and livelihood opportunities, contribute to the tourism and hospitality sector, and share knowledge with their families and communities.

Social Mission

“Every Cambodian Youth Should Know How to Cook Khmer Food.”

We believe that when a generation of Cambodian youth possesses knowledge and skills in Khmer cooking, there will be a new generation of custodians who can preserve, develop, and carry Khmer culinary heritage forward.

Therefore, Cambodia Home Culinary is committed to creating accessible learning opportunities for youth through free training, hands-on practice, and knowledge sharing, ensuring that Khmer cuisine continues to live in Cambodian homes, in the hands of Cambodian youth, and into future generations.

Leave a Comment

Comments (0)

No comments yet.